
ល្ខោនបាមោជ្ជទ័យ រឿង «កំពង់ធំជំរំចិត្ត»
នាយកដ្ឋានសិល្បៈទស្សនីយភាព - Department of Performing Arts
Good to know
Age
13+
Language
Khmer
ល្ខោនបាមោជ្ជទ័យ រឿង «កំពង់ធំជំរំចិត្ត» គ្រោងនឹងដាក់សម្តែងជូនទស្សនិកជនទស្សនាចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។
ប្រវត្តិសង្ខេបល្ខោនបាមោជ្ជទ័យ
ល្ខោនបាមោជ្ជទ័យ គឺជាទម្រង់សិល្បៈល្ខោនច្រៀងបែបទំនើបមួយ ដែលបានកកើតឡើងនៅក្នុងប្រទេសកម្ពុជានាដើមសតវត្សទី២០ ក្នុងចន្លោះឆ្នាំ១៩១៤ ដល់ ឆ្នាំ១៩១៨។
ពាក្យ «បាមោជ្ជទ័យ» មានការហៅ និងសរសេរខុសៗគ្នាមួយចំនួន រួមមាន៖
១. បាមោទ័យ
២. បាមោជ្ជទ័យ
៣. ប្រាមោទ្យទ័យ។
តាមការបកស្រាយរបស់អ្នកជំនាញ ពាក្យ «បាមោជ្ជទ័យ» មានប្រភពពីភាសាបាលី រីឯពាក្យ «ប្រាមោទ្យទ័យ» មានប្រភពពីភាសាសំស្ក្រឹត។ ពាក្យទាំងនេះមានន័យប្រហាក់ប្រហែលគ្នា សំដៅលើសេចក្តីរីករាយ សេចក្តីសោមនស្ស និងអារម្មណ៍រំជួលចិត្ត ពេញចិត្តជាយ៉ាងខ្លាំង។ ដោយហេតុនេះ ល្ខោនបាមោជ្ជទ័យ គឺជាទម្រង់ល្ខោនដែលផ្តល់នូវភាពរីករាយ និងការកម្សាន្តដល់ទស្សនិកជន។
ចំពោះប្រភពកំណើតផ្នែកសិល្បៈ ល្ខោនបាមោជ្ជទ័យត្រូវបានពិពណ៌នាថា បានទទួលឥទ្ធិពលពីល្ខោនច្រៀងបែបលោកខាងលិច ជាពិសេសទម្រង់ល្ខោនអូប៉េរ៉ែត (Operette) របស់ប្រទេសបារាំង ដែលជាប្រទេសមានអាណានិគមលើកម្ពុជានៅសម័យនោះ។ ការទទួលយកឥទ្ធិពលល្ខោននេះបានរួមចំណែកដល់ការវិវត្តនៃទម្រង់សិល្បៈល្ខោនខ្មែរឱ្យមានភាពចម្រុះ និងឆ្លើយតបទៅនឹងការផ្លាស់ប្តូរនៃសង្គមក្នុងសម័យទំនើប។
ការសិក្សាស្រាវជ្រាវ ការចងក្រងឯកសារ និងការផ្សព្វផ្សាយអំពីទម្រង់ល្ខោននេះ គឺជាកិច្ចការដ៏មានសារៈសំខាន់ក្នុងការថែរក្សាចំណេះដឹងប្រវត្តិសាស្ត្រ និងលើកកម្ពស់ការយល់ដឹងអំពីភាពសម្បូរបែបនៃសិល្បៈល្ខោនខ្មែរផងដែរ។
អត្ថបទ៖ លោកសាស្ត្រាចារ្យ ណុប សម្បត្តិ
Date & time
Chaktomuk Conference Hall · Phnom Penh time
5:30 PM – 8:00 PM
5:30 PM – 8:00 PM
5:30 PM – 8:00 PM
5:30 PM – 8:00 PM
5:30 PM – 8:00 PM
Nov 20, 2026, 5:30 PM · Chaktomuk Conference Hall