
Provincial Arts Tour 2026
Cambodian Living Arts (CLA)
Listed by Khevents
Khevents posted this event on behalf of Cambodian Living Arts (CLA).
ទស្សនាចរកម្មវិធីសិល្បៈតាមខេត្ត ឆ្នាំ២០២៦ | ជួបគ្នាយប់នេះនៅខេត្តឧត្តរមានជ័យ!
«ភូមិយើង ពូនង» នាំយកអត្តសញ្ញាណ ភាសា និងសំឡេងតន្ត្រីរបស់បងប្អូនជនជាតិដើមភាគតិចពូនង មកបង្ហាញតាមរយៈភាពច្នៃប្រតិដ្ឋ។ នេះក៏ជាឱកាសសម្រាប់សិល្បករពូនង ចែករំលែកវប្បធម៌ និងសំឡេងរបស់ខ្លួន ជាមួយទស្សនិកជនចម្រុះបានស្គាល់ និងទទួលយកភាពសម្បូរបែបនៃវប្បធម៌ពូនង តាមរយៈការសម្តែងសិល្បៈនេះ។
📆 ថ្ងៃទី ១ ខែតុលា វេលាម៉ោង ៧ ដល់ ៩ យប់
📍សាលាភូមិក្រសាំង ភូមិក្រសាំង សង្កាត់បុស្សស្បូវ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
📆 ថ្ងៃទី ២ ខែតុលា វេលាម៉ោង ៧ ដល់ ៩ យប់
📍 វត្តជ័យឧត្តមចុងកាល់ ភូមិគោកវត្ត ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។
ទស្សនាចរកម្មវិធីសិល្បៈតាមខេត្ត អនុវត្តគម្រោងដោយ អង្គការសិល្បៈខ្មែរអមតៈ ( Cambodian Living Arts) សហការជាមួយ មជ្ឈមណ្ឌលបុប្ផាណា ( Bophana Center) ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពី សាធារណរដ្ឋបារាំង តាមរយៈទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ ( AFD - Agence Française de Développement) និង Common Sense Fund។
#CulturalProvincialTour2026 #CambodianLivingArts #CLA #BophanaCenter #AFD #CommonSenseFund #ភូមិយើងពូនង